Helping Hands, Hands of Hope

គម្រោងHelping Hands, Hands of Hope ធ្វើឡើងដោយការស្ម័គ្រចិត្ត ការខ្វល់ខ្វាយព្រួយបារម្ភ​ និងយកចិត្តទុកដាក់ដល់ប្អូនៗកុមារ និងយុវជន​ពិការ និងខ្សោយសតិបញ្ញា ក្រោមក្តីស្រឡាញ់របស់យុវជនខេមសេហ្វ នៅថ្ងៃទី26 ខែតុលា ឆ្នាំ2017។ ពួកយើងបាននាំយកទៅនៅក្ដីស្រឡាញ់ អាហារនំចំណី សម្ភារៈក្មេងលេង និងសម្ភារៈប្រេីប្រាស់មួយចំនួន ដល់ប្អួនៗដែលកំពុងទទួលការមើលថែនិងអប់រំពិសេសនៅអង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍ Hands of Hope Community។
ក្នុងនោះដែលបន្ដលើបេសកកម្មរបស់ខេមសេហ្វក្នុងការ
បង្កេីតនូវទម្លាប់រស់នៅដោយមានសុវត្ថិភាពនិងសុខមាលភាពរបស់ប្រជាពលរដ្ឋ យេីងក៏បានរួមបញ្ចូលនូវកម្មវិធីបណ្ដុះបណ្ដាលពីវិធីសង្គ្រោះបឋម ក៏ដូចជាផ្ដល់ជូននូវសម្ភារៈសង្រ្គោះបឋមដល់លោកគ្រូអ្នកគ្រូនៅអង្គការផងដែរ។
សកម្មភាពលេង សួរសុខទុក្ខ ផ្តល់ភាពស្និទស្នាល កក់ក្ដៅ និងសម្ភារៈជំនួយទាំងនេះកេីតចេញពីការបារម្ភ និងចង់ឃើញកុមារ
និងយុវជនក្នុងកម្ពុជាទាំងអស់ទទួលបានការយកចិត្តទុកដាក់ លើកទឹកចិត្តការអប់រំ និងរស់នៅក្នុងបរិស្ថានដ៏មានសុខមាលភាពពីសំណាក់គណៈទីប្រឹក្សាខេមសេហ្វ សប្បរសជន និងយុវជនស្មគ្រ័ចិត្ត។