Youth's Reflection
Week 7

នៅក្នុងសប្តាហ៍នេះ គឺជាសប្តាហ៍ដែលខេមសេហ្វ បានរៀបចំបណ្តុះបណ្តាលរយះពេលមួយរសៀលចាប់ពីម៉ោង២​ ដល់ ម៉ោង៥ ។ ការបណ្តុះបណ្តាលនៅក្នុងថ្ងៃនេះដែលមានប្រធានបទpublic relation (ទំនាក់ទំនងសាធារណៈ) បានធ្វើការបទបង្ហាញដោយបងស្រីចិន្តាដែលជាបងមានបទពិសោធន៍ច្រើន និងជាបងស្រីមានការសម្របសម្រួលល្អជាគំរូដល់រូបខ្ញុំ បានមកចែករំលែកដល់រូបនាងខ្ញុំ និង មិត្តរួមការសិក្សាជាមួយគ្នាផងដែរ។ បន្ទាប់ពីបានសិក្សារួចមក ខ្ញុំបានយល់ដឹងអ្វីខ្លះពីការធ្វើទំនាក់ទំនងសាធារណៈ?

ជាការពិតណាស់ ខ្ញុំបានទទួលចំណេះដឹងល្អជាច្រើនដែលទាក់ទងនឹងការធ្វើទំនាក់ទំនងជាសារធារណៈ និង យល់នូវពាក្យថា public relations (ទំនាក់ទំនងសាធារណៈ) គឺផ្តោតទៅលើការទំនាក់ទំនងទូទៅមិនប្រកាន់ ថាទីកន្លែងណា ជាមួយអ្នកណា នោះទេយើងមានសិទ្ធិក្នុងការធ្វើការប្រាស្រ័យទាក់ទង។ ដែលធ្វើនៅទំនាក់ទំនងរឿងអ្វីមួយ ដើម្បី ធ្វើទៅតាមគោលដៅតម្រូវការការចង់បាន។នៅពេលនោះផងដែរអ្នកសម្របសម្រួលក៏បាននិយាយរំលឹកពីមេរៀនមុនគឺAdvocacy  ដោយសាតែមេរៀនទាំងពីរនេះមានទំនាក់ទំនងនឹងគ្នា ពេលធ្វើការស្វែងរកមតិគាំទ្រ គឺទាមទារអោយមានជំនាញទំនាក់ទំនងសារធារណៈ ហើយការស្វែងរកមតិគាំទ្រនេះត្រូវធ្វើដោយមានគោលដៅច្បាស់លាស់ និង ស្វែងរកនៅឬសគល់មូលហេតុដែលយើងត្រូវធ្វើការស្វែងរកមតិគាំទ្រនេះ ដោយស្គាល់អោយច្បាស់ដល់អ្នកដែលអាចជួយយើងបានជោគជ័យ និងជាមូលហេតុដែលយើងត្រូវចាំបាច់់ធ្វើរឿងនេះឡើងគឺ ដើម្បីឲ្យ ទទួលបាននៅការផ្លាស់ប្តូរ​ និងបង្កើតបាន​ជាច្បាប់អ្វីមួយបានប្រសើរឡើង។លើសពីនេះទៀត យើងក៏បានយល់បន្ថែមទៀត នៅពាក្យ Advocacy  និង ពាក្យថា​ Debate ថាវាមានលក្ខណៈខុសពីគ្នា ដោយ Debateជាការជជែកវែកញែកស្វែងរកដំណោះស្រាយអ្វីមួយ ដែលមានការបែងចែកភាគី ពីរ ដាច់ពីគ្នា មានមួយស្រប មួយបដិសេធ ទៅលើប្រធានបទ អ្វីមូយ ហើយវាជាផ្នែកមួយនៃ Advocacy ។

Miss Som Chantrea
CaMSafe Youth

ហើយខ្ញុំក៏បានយល់ពី អភិបាលកិច្ចល្អ ត្រូវមានចំណុចចូលរួមចំនួន៨កត្តា ទើបទទួលបាននៅអភិបាលកិច្ចល្អ មានដូចជា នីតិរដ្ឋ មានតម្លាភាព គណនិយ្យភាព ការអនុវត្តន៍យុទ្ធសាស្រ្ត និង ចក្ខុវិស័យ មានការឯកភាពព្រមព្រៀង មានសមធម៌ មានការឆ្លើយតប និងមានការចូលរួម  ។ អ្វីដែលសំខាន់ទៀតនោះខ្ញុំបានយល់ពីតួនាទីនីមួយៗនៃ អភិបាល ទៅតាម ខេត្ត ស្រុក ឃុំ ភូមិ និងបានចំណេះដឹងថ្មីសម្រាប់ខ្ញុំពេលដែលលឺអ្នកសម្របសម្រួលនិយាយនៅ តួនាទីអភិបាលឃុំ ត្រូវដើរតួរជាពី ដោយធ្វើជាអ្នករៀបចំគោលនយោបាយឃុំ (ដែលហៅថាជាក្រុមព្រឹក្សា) និងជាអ្នកដើរតួខាងធ្វើការអភិវឌ្ឈន៏ភូមិឃុំ ។ ទំនាក់ទំនងសាធារណៈ គឺធ្វើយ៉ាងណាដើម្បីឲ្យផ្លាស់ប្តូរឥរិយាបថ អាកប្បកិរិយារបស់មនុស្ស និងដើម្បីមានការផ្លាស់ប្តូរនូវផ្នត់គំនិតដែលជាផ្នែកមួយក្នុងការជំរុញឲ្យមានការស្វែងរកមតិគាំទ្រយ៉ាងមានប្រសិទ្ធិភាព ។  ដើម្បីទំនាក់ទំនងមានភាពទូលំទូលាយក៏ទាមទារប្រើមធ្យោបាយទំនាក់ទំនងជាច្រើនទើបទទួលបានការគាំទ្រពីសំនាក់អ្នកដទៃ​ និង ងាយស្រួលក្នុងការដោះស្រាយបញ្ហាអ្វីមួយផងដែរ។

ជាការពិតណាស់មុននិងធ្វើការទំនាក់ទំនងជាសាធារណៈ ចាំបាច់ត្រូវប្រើវិធីសាស្រ្ត ឬ មធ្យោបាយ ក្នុង ការទំនាក់ទំនងដូចជា ផ្សព្វផ្សាយឲ្យបានគ្រប់ទិសទី តាមរយះប្រព័ន្ធ ICT ការធ្វើយុទ្ធនា វគ្គបង្ហាត់បង្រៀន បទបង្ហាញ សិក្ខាសាលា ការផ្សព្វផ្សាយតាមពត៌មានក្នុងសហគមន៍ និងបញ្ចូលក្នុងកម្មវិធីសិក្សានានា។ល។   ដោយការធ្វើបទបង្ហាញរបស់អ្នកគ្រូចិន្ដា ក៏បានផ្តល់នៅទ្រីស្តី រួមជាមួយនឹងឧទាហរណ៏យ៉ាងក្បោះក្បាយដែលធ្វើអោយខ្ញុំរួមទាំងមិត្តរួមថ្នាក់យល់កាន់តែច្បាស់អំពីប្រធានបទមួយនេះ ។ វគ្គបណ្តុះបណ្តាលរយៈពេលមួយរសៀលនេះ ពិតជាធ្វើឲ្យខ្ញុំមានការ យល់យ៉ាងច្រើនពីខ្លឹមសាររបស់ទំនាក់ទំនងសារធាណះ​ នឹងដំណើរការ​ក៏ដូចជាសារះប្រយោជន៏របស់ជំនាញមួយនេះ​ បន្ថែមលើនេះទៀតខ្ញុំបានយល់យ៉ាងលំអិត ពីការធ្វើទំនាក់ទំនងសាធារណះចាំបាច់ត្រូវស្វែងយល់ពីគន្លឹះវិធីសាស្រ្ត ត្រូវចេះបទបែន និងរិះរក មធ្យោបាយ តស៊ូ ព្យាយាមយ៉ាងណាដើម្បីការទំនាក់ទំនងសាធារណៈទទួល បានជោគជ័យ។