Youth's Reflection
Week 6

នាងខ្ញុំឈ្មោះប៉ែត សុភាព ជានិស្សិតផ្នែកសង្គមវិទ្យាឆ្នាំទី3 នៃសកលវិទ្យាល័យភូមិនភ្នំពេញនិងជាយុវជនCaMsafeផងដែរ។សម្រាប់សប្ដាហ៍ថ្ងៃទី08.07.2017ជាសប្ដាហ៍មួយដែរពិសេសដោយ CaMafe បានលើកប្រធានស្ដីអំពី ការស្វែងរកមតិគាំទ្រ(Advocacy)មកបណ្ដុះបណ្ដាលដល់យុវជនCaMsafe ដែលដឹកនាំបង្រៀនដោយលោកគ្រូ មាស ចាន់ ឌី។ជាកិច្ចចាប់ផ្ដើមដំបូង ការណែនាំខ្លួនរបស់លោកគ្រូ មាស ចាន់ឌី និងការណែនាំខ្លួនរបស់យុវជនCaMsafe។ជាបន្ដលោកគ្រូបានអោយនិយមន័យថាតើអ្វីទៅជាAdvocacy ដោយដំបូងលោកគ្រូសាកសួរគំនិតរបស់យុវជននីមួយតើAdvocacyមានន័យដូចម្ដេច?​បន្ទាប់មក លោកគ្រូក៏បានបង្ហាញអំពីនិយមន័យ និងធ្វើការបកស្រាយអំពីAdvocacy ។Advocacyអាចបកប្រែមកជាភាសាខ្មែរថា ជាការរកមតិគាំទ្រដោយធ្វើការជាមួយនឹងអ្នកពាក់ពន្ធ័ដើម្បីកែប្រែ​​រឺក៏បង្កើតជាច្បាប់មួយ។Advocacyមានកត្តាសំខាន់បីគឺ​ “តួអង្គ”-អ្នកធ្វើការសំរេចចិត្តលើការស្នើឡើងច្បាប់  “សកម្មភាព”-ថាតើមានសកម្មភាពអ្វីខ្លះ នឹងដំណាក់កាលអ្វីខ្លះដើម្បីឈានដល់ការសំរេចចិត្តគាំទ្របង្កើតរឺក៏កែប្រែច្បាប់មួយនឹងចំនុចចុងក្រោយគឺ ”ការកំណត់ពេលវេលាច្បាស់លាស់”-ដែលរំពឹងទុកថាការស្វែងរកមតិគាំទ្រនេះនឹងទទួលបានជោគជ័យនឹងនាំអោយមានការកែប្រែរឺក៏បង្កើតច្បាប់ដោយឆ្លងកាត់ការធ្វើការរួមគ្នារវាងអង្គការ និង អង្គភាព ក្រសួង   ពាក់​ពន្ធ័នានា ​ដើម្បីឆ្ពោះទៅដល់ការប្រជុំលើកឡើងនៅក្នុងរដ្ឋសភានឹងឡាយព្រះហន្តទ្រាស់បន្គាប់អោយដាក់អនុម័តដោយព្រះមហាក្រត្ស។​ដើម្បីកាន់តែងាយស្រួលអោយយុវជនទាំងអស់យល់លំអិតពីប្រធានបទនេះ លោកគ្រូចាន់ឌី បានលើកឡើងនៅឧទាហរណ៏ការរកមតិគាំទ្រការកែប្រែអោយរឺតបន្តឹងការផាកពិន័យលើអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៏នឹងក្រោមឥទ្ធិពលគ្រឿងស្រវឹងកាលពីចុងឆ្នាំ២០១៤។​ អំឡុងពេលដែលលោកគ្រូធ្វើការបកស្រាយពីចំនុចនីមួយៗយ៉ាងច្បាស់លាស់រួចមក លោកគ្រូក៏បានពន្យល់អំពីលក្ខណះរបស់Stakeholders​​ រឺក៏ដៃគូសហការនិងពាក់ពន្ធ័ក្នុងកិច្ចការស្នើច្បាប់នេះ។ដើម្បីលើកឡើងការបង្កើតច្បាប់មួយ អ្នកស្វែងរកការគាំទ្រមតិត្រូវមាន Power Mapping ដែលទាមទារការកំណត់អត្តន័យ គោលដៅ នឹងឪកាសដែលគួរធ្វើសកម្មភាពនានាក្នុងការស្វែងរកការគាំទ្រមតិនេះ​ រួមទាំងបង្កើតទំនាក់ទនង ធ្វើការរួមគ្នាជាមួយ អង្គភាពពាក់ពន្ធ័ និងដាក់ស្នើឡើងទៅបុគ្គលនឹងក្រសួងទទួលបន្ទុកច្បាប់មួយនេះ។​ការស្វែងរកមតិគាំទ្រនេះ អាចធ្វើឡើងនិងមានឥទ្ធិពលខ្លាំងតាមរយះការប្រើប្រពន្ធ័ផ្សព្វផ្សាយ​ នឹងបណ្ដាញសង្គមនានាផងដែរ។ បន្ថែមលើមេរៀននេះ លោកគ្រូបានផ្តល់ចំនេះដឹង និង​​ ប្រភេទប្រពន្ធ័ផ្សព្វផ្សាយផ្សេងៗដែលអាចប្រើក្នុងការស្វែងរកមតិគាំទ្រកែប្រែរឺបង្កើតច្បាប់។

 បន្ទាប់ពីបទបង្ហាញ និងការបកស្រាយយ៉ាងក្បោះក្បាយរួចមក លោកគ្រូក៏បានរៀបចំដាក់កិច្ចការងារជាក្រុមអោយយុវជនCaMSafe ធ្វើការសំដែងទាក់ទងជាមួយនឹងការធ្វើAdvocade-ស្វែងរកមតិគាំទ្រដោយទៅជួបជាមួយរដ្ឋាភិបាល។ យុវជនត្រូវបានបែងចែកជាបីក្រុម សម្រាប់ក្រុមនីមួយៗមានគ្នាបីនាក់ មួយរូបធ្វើជាអ្នកតំណាងអោយរាជរដ្ឋាភិបាល និងពីររូបទៀតធ្វើជាតំណាងអោយខាង អង្គការដែលទៅស្វែងរកមតិគាំទ្រ ។ក្រុមនីមួយៗអាចជ្រើសរើសប្រធានបទដែលក្រុមចាប់អារម្មណ៍។គោលបំណងក្នុងការធ្វើកិច្ចការជាក្រុមនេះ គឺជំរុញអោយយុវជនធ្វើការជជែកពិភាក្សាគ្នាយ៉ាងស្វះស្វែងដើម្បីរកមធ្យោបាយក្នុងបញ្ចុះបញ្ចូលរដ្ឋាភិបាលនៅពេលដែល ជួបជាមួយលោក អោយបានសម្រេចនូវសំណើរដែលក្រុមបានស្នើរទៅ។លើសពីនេះទៅទៀត អ្នកសម្របសម្រួលCaMSafe ដើរតួនាទីជាអង្គភាពមួយផ្សេងទៀតដែលក៏មកធ្វើការស្វែងរកមតិគាំទ្រជាមួយនឹងរាជរដ្ឋាភិបាលដែរ ហើយគោលបំណងរបស់ពួកគាត់គឺផ្ទុយពីអង្គការពួកយើង ដែលអាចនិយាយបានថាគឺធ្វើយ៉ាងណាអោយ រាជរដ្ឋាភិបាល បដិសេធជាមួយសំណើរដែលបានលើកឡើងខាងលើរបស់ក្រុមពួកយើង។ការសម្តែងជាក្រុមនេះពិតជាបានបង្រៀនក៏ដូចជាបង្ហាញយុវជនទាំងអស់អោយកាន់តែច្បាស់ ពីដំណាក់កាលនីមួយៗ យុទ្ធសាស្រ្តដើម្បីសម្រេចបាន រួមទាំងផលវិបាកដែលយើងអាចប្រឈមក្នុងអំឡុងពេលស្វែងរកមតិគាំទ្រនេះ។​

Miss Pet Sopheap
CaMSafe Youth

ជារួមសម្រាប់ការលើកយកប្រធានបទស្ដីអំពីAdvocacy- ការស្វែងរកមតិគាំទ្រកែប្រែនឹងបង្កើតច្បាប់ មកធ្វើការបណ្ដុះបណ្ដាលក្នុងសប្ដាហ៍នេះគឺពិតជាពិសេសណាស់សម្រាប់រូបនាងខ្ញុំ និងយុវជនCaMsafe ទាំងអស់។ជាក់ស្ដែងប្រធានបទមួយនេះគឺពិតជាទីចាប់អារម្មណ៍យ៉ាងខ្លាំង​ និងមានផលប្រយោជន៏ជាច្រើនសម្រាប់ប្រើប្រាស់នាថ្ងែខាងមុនរបស់យុវជន។ប្រធានបទមួយនេះគឺពិតជាកម្រនឹងមានបង្រៀនដល់យុវជនណាស់ តែដោយឡែកយុវជនCaMSafeបានទទួលនូវចំណេះដឹងយ៉ាងច្រើនទាក់ទងជាមួយនឹងប្រធានបទនេះ ម៉្យាងវិញទៀតយុវជនCaMSafeទាំងអស់ក៏បានចែករំលែកអំពីបទពិសោធន៏ ចំណេះដឹងអោយគ្នាទៅវិញទៅមក និងមានការបង្កើននូវមិត្តភាពជាមួយគ្នាបានយ៉ាងល្អពីមួយសប្ដាហ៏ទៅមួយសប្ដាហ៏។

ជាចុងក្រោយនាងខ្ញុំ តំណាងអោយយុវជនCaMSafeទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់អង្គការទ្រទ្រង់សុវត្ថិភាពនិងសុខមាលភាពកម្ពុជា-CaMSafe នឹងលោកគ្រូអ្នកគ្រូ រួមទាំងអ្នកសម្របសម្រួលដែលបានផ្ដល់ឪកាសអោយយុវជនទាំងអស់បានចូលរួមនៅក្នុងវគ្គបណ្តុះបណ្ដាលនេះនិងបានចំណាយពេលវេលាយ៉ាងមានតម្លៃរៀងរាល់ថ្ងៃសៅរ៏មកទទួលចំនេះដឹងថ្មីៗ ក៏ដូចជាទទួលបានការគាំទ្រអោយចែករំលែកគំនិត និងចំនេះដឹងដែលខ្លួនមាននៅក្នុងថ្នាក់បណ្ដុះបណ្ដាល​ ពីសំណាក់លោកគ្រូអ្នកគ្រូផងដែរ ។​ជាពិសេសខ្ញុំត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមរៀនប្រធានបទសំខាន់មួយទៀត​គឺ វគ្គសិក្សាលើប្រធានបទ Research Methodology-វិធីសាស្រ្តស្រាវជ្រាវជាលើកទីពីរដែលធ្វើឡើងនៅថ្ងៃសៅរ៏ ទី២២​ ខែកក្កដា​ខាងមុខនេះ។