ទិវារំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍របស់អង្គការសហប្រជាជាតិ

The UN’s World Day of Remembrance for Road Crash Victims

#WDoR2018 #RoadsHaveStories #CaMSafe

 

ជារាល់ឆ្នាំ មានមនុស្សច្រើនជាង១.២៥លាននាក់នៅលើទូទាំងពិភពលោកបានបន្ដស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៏។ បន្ថែមពីលើនេះទៀត មនុស្សចន្លោះពី ២០-​៥០លាននាក់រងរបួសធ្ងន់ធ្ងរ ហើយភាគច្រើនពុំអាចព្យាបាលជាសះស្បើយដោយជនរងគ្រោះទាំងនោះឈានដល់ពិការភាពអចិន្ត្រៃយ៍។

 

នៅក្នុងប្រទេសកម្ពុជា មនុស្សប្រមាណ២០០០នាក់បានបន្ដបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ជាមួយគ្នាផងដែរមនុស្សប្រមាណ៥០០០នាក់ ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ ដែលនេះជាបញ្ហាសុខភាពសារធារណះដែលអាចទប់ស្កាត់ និងអាចព្យាករណ៍បាន។​​ ​អ្នកប្រើប្រាស់ម៉ូតូ អ្នកជិះកង់ និងថ្មើរជើងត្រូវបានដឹងថាជាជនដែលងាយរងគ្រោះខ្ពស់ជាងគេ ហើយភាគច្រើនពួកគេសុទ្ធតែជាយុវវ័យ។ ល្បឿនត្រូវបានដឹងថាជាមូលហេតុបង្កអោយមានគ្រោះថ្នាក់ច្រើនជាងគេ ដែលគិតជាភាគរយស្មើនឹង ៣៦%  បន្ទាប់ពីនោះគឺការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ១៤%  មិនគោរពឬប្រកាន់ស្ដាំ ១៤%  ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ១២%។ ​បើប្រៀបធៀបទៅនឹងបណ្តាប្រទេ អាស៊ានដែលជាប់ភូមិផងរបងជាមួយគ្នានោះអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមប្រជាជន 100 000 នាក់ គឺ 12,5 ដែលខ្ពស់ជាងប្រទេសវៀតណាម មានត្រមតែ (9,3) ប៉ុណ្នោះ ។ មានជនរងគ្រោះរហូតដល់ 75% ដែលត្រូវបានទៅកាន់មន្ទីពេទ្យដោយសេវាដឹកជញ្ជូនសង្គ្រោះឯកជន ហើយប្រមាណ 40% នៃជនរងគ្រោះបានបញ្ជូនទៅដល់មន្ទីរពេទ្យពីរម៉ោងបន្ទាប់ពីមានគ្រោះថ្នាក់កើតឡើង។

 

ទិវារំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងពិភពលោកធ្វើឡើងនៅរៀងរាល់ថ្ងៃអាទិត្យទី៣នៃខែវិច្ឆិកាដើម្បីរំឭកដល់ជនរងគ្រោះ ដែលស្លាប់ និងរងរបួសរាប់លាននាក់ដោយគ្រោះថ្នាក់ចរាចរណ៏ ដែលត្រូវជាសមាជិកគ្រួសារ និងសាច់ញាតិ មិត្ដភក្ដិ។ល។ មួយវិញទៀតថ្ងៃប្រារព្វពិធីនេះ ក៏ជាថ្ងៃសំដែងនូវការអរគុណដល់ក្រុមការងារជួយសង្គ្រោះបន្ទាន់ ដែលបានដើរតួរជួយសង្គ្រោះ
ជិវិតជនរងគ្រោះ  បង្ហាញការឆ្លុះបញ្ចាំងនៃផលប៉ះពាល់នៃការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៏ចំពោះ គ្រួសារ និងសហគមន៍​ និងជំរុញការយកចិត្តទុកដាក់ចំពោះតម្រូវការសម្រាប់ការកែលម្អច្បាប់ ការអបរំផ្សព្វផ្សាយ ហេដ្ឋារចនាសម្ព័ន្ធ  បច្ចេកវិទ្យា និងកិច្ចអន្តរាគមន៍ជួយសង្គ្រោះ ក្រោយគ្រោះថ្នាក់ដើម្បីជួយដល់ គ្រួសារជាច្រើនពីសោកនាដកម្មនៃការបាត់បង់មនុស្សជាទីស្រឡាញ់។

 

ក្រុមការងារខេមសេហ្វ ប្ដេជ្ញាបន្តចូលរួមចំណែកលើកកំពស់កិច្ចការសុវត្ថិភាពចរាចរណ៍ ហើយជឿជាក់ ថាការប្រឹងប្រែងរួមគ្នា យើងអាចជួយសង្គ្រោះជីវិតមនុស្សបាន ៧៣៥០ នាក់ នៅក្នុងកំឡុងពេលគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ពិសេសគោលដៅ ៣.៦ ត្រឹមឆ្នាំ ២០២០ខាងមុខ។

Each year, more than 1.25 million people continued to die on the world’s roads as a result of road traffic crashes. An additional 20-50 million people suffer severe injuries, with many incurring permanently debilitating injuries.

 

In Cambodia, around 2 000 lives continued to lose each year with about 5 000 people more were seriously injured by this preventable and predictable public health crisis. Motorcycle riders, cyclists and pedestrians were the most vulnerable group with the greater impact among young people. Speeding was the leading cause of death which accounted for 36%, and then followed by dangerous overtaking (14%), not respect right of way (14%) and drink driving (12%). Comparing to ASEAN bordering countries, road crash fatalities per 100 000 population was 12.5 remarkably higher than Vietnam (9.3). Up to 75% of casualties were transferred by private transportation, and almost 40% of the casualties reaching hospital two hours after the crashes.

 

The Global World Day of Remembrance for Road Traffic Victims is commemorated on the third Sunday of November each year to remember the millions of people killed and injured on the world’s roads and their families and friends. It is also a day to thank the emergency services for their role in saving lives; to reflect on the impact of road deaths on families and communities; and to draw attention to the need for improved legislation, awareness, infrastructure, technology, and post-crash related intervention to save more families from the tragedy of losing a loved one.

 

 

We always commit to be part of solutions, and strongly believe that together we will save 7 350 lives within the SDG 3.6 by 2020.